ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើបទឧទ្ទេសនាមអំពីតួនាទីក្រសួងព័ត៌មាន ជូនដល់សិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការ.. ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើបទឧទ្ទេសនាមអំពីតួនាទីក្រសួងព័ត៌មាន ជូនដល់សិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការ..

KKKចំនួនអ្នកទស្សនា: Views



កំពង់ស្ពឺ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនដល់ថ្នាក់ដឹកនាំ និងសិក្ខាកាម នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ប្រមាណជាង ៤០០នាក់។ 

ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យព័ត៌មាន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងផ្សព្វផ្សាយគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ជូនដល់សាធារណជន។


ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានពន្យល់លម្អិតអំពីតួនាទីស្នូលរបស់ក្រសួងព័ត៌មាន ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឱ្យមានភាពរីកចម្រើន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។

បទឧទ្ទេសនាមនេះ ក៏បានផ្តោតលើរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួង ចាប់ពីថ្នាក់ដឹកនាំកំពូល រហូតដល់បណ្តាអង្គភាពជំនាញនានា ដែលរួមចំណែកក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ។ 

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ក្រសួងព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការពារសន្តិភាព និងស្ថិរភាពសង្គម តាមរយៈការផ្តល់ព័ត៌មានពិត និងទាន់ហេតុការណ៍។

រូបថត៖ ខឹម សុវណ្ណារ៉ា


















0 Comments:

Post a Comment

 
kkk